លោក Wang Yi ​រដ្ឋមន្ត្រី​ការបរទេស​ចិន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​ប្រធានបទ​ជា​អនុសញ្ញា​បរិស្ថាន​ពិភពលោក​
2017-09-20 15:55:07  cri  Web Editor:Wang

ថ្ងៃទី ១៩ ឆ្នាំ ២០១៧ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី​អនុសញ្ញាបរិស្ថានពិភពលោកនៅទីស្នាក់ការទូទៅរបស់អង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក ។ 

         លោក Wang Yi បានថ្លែង​ថា ភាគីចិនគាំទ្រដល់សហគមន៍អន្តរជាតិលើការ​ពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ទប់ទល់នឹងបញ្ហាអភិវឌ្ឍ​ប្រកបដោយចីរភាពតាមរយៈ​វេទិកាពហុភាគី រួមទាំងបញ្ហាការពារបរិស្ថាន ។ ភាគីចិនរីករាយ​ចូលរួមក្នុងដំណើរការនៃអភិបាលកិច្ចបរិស្ថានសកល គាំទ្រនិងអនុវត្ត​កិច្ចព្រមព្រៀងប៉ារីសយ៉ាងម៉ឺងម៉ាត់ ដើម្បីជំរុញការបង្កើតប្រព័ន្ធពហុភាគីអំពីអភិបាលកិច្ចបរិស្ថានអន្តរជាតិប្រកបដោយភាពសមហេតុសមផលនិងសមភាពព្រមទាំងកិច្ចសហប្រតិបត្តិការ​ឈ្នះ-ឈ្នះ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ