ការ​ជជែកវែកញែកជាទូទៅ​នៃ​មហាសន្និបាតអង្គការសហប្រជាជាតិលើក​ទី​៧២​បាន​ចាប់ផ្តើម​
2017-09-20 10:42:11  cri  Web Editor:Wang

  ថ្ងៃទី១៩ខែកញ្ញា ការជជែកវែកញែកជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ​លើក​ទី​៧២​បាន​បើកធ្វើ​នៅ​ទីស្នាក់ការ​ទូទៅ​ក្រុង​ញូវយ៉ក​។ ​ប្រមុខរដ្ឋ​ ប្រមុខរដ្ឋាភិបាល​និង​តំណាង​ជាន់ខ្ពស់​មកពីប្រទេស​ជាង​១០០ប្រទេស​ដែលបាន​ចូលរួម​ការ​ជជែកវែកញែក​ជាទូទៅ​និង​សកម្មភាព​ថ្នាក់ខ្ពស់​បាន​ពិភាក្សាអំពី​មធ្យោបាយ​ទប់ទល់​នឹង​ការ​គំរាមកំហែង​និង​ការ​ប្រឈមមុខ​រួម​។

      នាថ្ងៃដដែល​ ​លោក​គូតេរេ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ធ្វើ​របាយការណ៍​ការងារ​ប្រចាំ​ឆ្នាំ​។ ​ក្នុង​របាយការណ៍ លោក​បាន​សំដែង​ក្តីព្រួយបារម្មណ៍​ចំពោះ​ការ​ប្រកួត​ប្រជែង​និង​ការ​គំរាមកំហែង​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​ ​ក្នុង​នោះបូករួម​ទាំង​ការ​គំរាមកំហែង​ផ្នែក​នុយគ្លែអ៊ែរ​ ​បម្រែបម្រួល​អាកាសធាតុ​ ​ជ្រុលនិយម​និង​ភេរវកម្ម​និយម​ជា

ដើម​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ