លោក​លី ខឺ​ឈាំង​ នាយករដ្ឋមន្រ្តី​ចិនធ្វើ​កិច្ច​សន្ទនា​ជា​មួយ​លោក​Lee Hsien Loong នាយករដ្ឋមន្រ្តី​សិង្ហបុរី​​​​​
2017-09-20 11:42:50  cri  Web Editor:Zhai

     ​នៅ​រសៀល​ថ្ងៃទី ១៩ ខែ​កញ្ញា​ នៅ​វិមាន​សភាប្រជាជន​ចិន លោក​លី ខឺ​ឈាំង​ នាយករដ្ឋមន្រ្តី​ចិន​បាន​ធ្វើ​កិច្ចសន្ទនា​ជា​មួយ​លោក​Lee Hsien Loong​ នាយករដ្ឋមន្រ្តី​សិង្ហបុរី​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេសចិន​ ។ 

      លោក​លី ខឺ​ឈាំង​ បាន​គូស​បញ្ជាក់​ថា ប្រទេសចិន​មាន​ក្តី​សង្ឃឹម​និង​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​សិង្ហបុរី​ដែល​ធ្វើ​ជា​ប្រទេស​សម្រប​សម្រួល​ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន​ និង​ជា​ប្រទេស​​ប្រធាន​តាម​វេន​នៃសមាគម​​អាស៊ាននា​​ឆ្នាំ ២០១៨ ដើម្បី​បន្ត​ដើរ​តួនាទី​ ​កសាងប្រកប​ដោយ​ភាព​​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ចិន​-​អាស៊ាន​ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ សំដៅ​បង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​រវាង​ចិន​-​​អាស៊ានដែល​មាន​កម្រិត​កាន់​តែ​ខ្ពស់​​ គាំពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ ​និង​ជំរុញ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​​ភាព​រុង​រឿង​ថ្កុំ​ថ្កើង​ជា​មួយ​គ្នា ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ