កិច្ច​ប្រជុំ​ពិគ្រោះ​ពិភាក្សា​ស្តីពី​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​កិច្ច​សហប្រតិបតិ្តការ​រវាង​ចិន​និង​វៀតណាម​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង
2017-09-19 15:03:52  cri  Web Editor:Guo

      កិច្ច​ប្រជុំ​ពិគ្រោះ​ពិភាក្សា​ស្តីពី​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​កិច្ច​សហប្រតិបតិ្តការ​រវាង​ចិន​និង​វៀតណាម​ដែល​រៀបចំ​ធ្វើ​ដោយ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាស៊ាន​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង ក្រុម​ទាក់​ទាញ​ពាណិជ្ជករ​និង​វិនិយោគ​នៃ​ខេត្ត Tuyen Quang ប្រទេស​វៀតណាម និង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​សមាគម​អាជីវកម្ម​​ជា​ច្រើន​ដូច​ជា​អាជីវកម្ម​ព្យាបាល​រោគ​និង​គ្រឿងសង្ហារឹម​ជា​ដើម​របស់​ប្រទេស​ចិន បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​ពាណិជ្ជកម្ម ផលិតកម្ម​និង​ហេដ្ឋា​រចនា​សម័្ពន្ធ​ជាដើម ។

លោក Xu Ningning ប្រធាន​ប្រតិបតិ្ត​នៃ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាស៊ាន​បាន​ធ្វើ​ជា​អធិបតី​នៃ​សនិ្នសីទ​លើក​នេះ លោក​បាន​ថ្លែង​ថា ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ប្រទេស​វៀតណាម ហើយ​វៀតណាម​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​ចិន​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ផង​ដែរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ