លោក វ៉ាង អ៊ី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ជួប​សន្ទនា​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​អ៊ុយក្រែន​
2017-09-19 15:00:17  cri  Web Editor:Guo

      ថ្ងៃទី ១៨ ខែ​កញ្ញា​ នៅ​ក្រុង​ញូវយ៉ក លោក​វ៉ាង​អ៊ី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ជួប​សន្ទនា​ជា​មួយ​លោក Klimkin រដ្ឋមន្ត្រី​ការ​បរទស​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​អញ្ជើញ​ចូលរួម​មហាសនិ្នបាត​នៃ​អង្គការ​សហប្រជាជាតិ ។

      ក្នុង​កិច្ច​ជំនួប លោក វ៉ាង​អ៊ី បាន​ថ្លែង​ថា ប្រទេស​អ៊ុយក្រែន​គឺ​ជា​ដៃគូ​សហប្រតិបតិ្តការ​ជា​ប្រពៃណី​របស់​ប្រទេស​ចិន ។ ឆ្នាំ​នេះ​គឺ​ជា​ខួប​ទី​២៥ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ផ្លូវ​ទូត​រវាង​ប្រទេស​យើង​ទាំង​ពីរ ដូច្នេះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​មូលដ្ឋាន​ល្អ​ប្រសើរ​រួច​ហើយ ។ ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​អ៊ុយក្រែន​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ជាក់​ស្តែង​និង​មាន​ភាព​ស៊ី​ជម្រៅ​ដោយ​ឆ្លៀត​ឱកាស​រួម​គ្នា​កសាង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ចិន​និង​អ៊ុយក្រែន​អភិវឌ្ឍ​ឆ្ពោះ​ទៅ​មុខ​ឈរ​លើ​មូលដ្ឋាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​ក៏​ដូច​ជា​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅមក​និង​ស្មើភាព​ ។ ​ប្រទេស​ចិន​គាំទ្រ​ភាគី​ពាក់ព័ន្ធ​នានា​ដោះ​ស្រាយ​វិបតិ្ត​អ៊ុយក្រែន​តាម​វិធី​នយោបាយ​និង​តាម​រយៈ​ការ​សន្ទនា​លើ​មូលដ្ឋាន​កិច្ច​ព្រម​ព្រៀង​Minsk ផង​ដែរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ