លោក​វ៉ាង​អ៊ី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ជួប​ពិភាក្សា​គ្នា​ជា​មួយ​អ្នក​ទទួល​ខុស​ត្រូវ​និង​បញ្ញវន្ត​របស់​ធនាគារ​គំនិត​អាមេរិក
2017-09-19 14:59:09  cri  Web Editor:Guo
      ថ្ងៃទី ១៨ ខែ​កញ្ញា នៅ​ក្រុង​ញូវយ៉ក លោក វ៉ាង​អ៊ី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ជួប​ពិភាក្សា​គ្នា​ជា​មួយ​អ្នក​ទទួល​ខុស​ត្រូវ​និង​បញ្ញវន្ត​របស់​ធនាគារ​គំនិត​សហរដ្ឋ​អាមេរិក​ដូច​ជា​គណៈកម្មាធិការ​ទំនាក់​ទំនង​ជា​មួយ​បរទេស​របស់​អាមេរិក និង​គណៈកម្មាធិការ​ទូទាំង​ប្រទេស​នៃ​ទំនាក់​ទំនង​រវាង​អាមេរិក​និង​ចិន​ជា​ដើម ។ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​មតិ​គ្នា​យ៉ាង​ស៊ី​ជម្រៅ​ជុំវិញ​បញ្ហា​ស្តីពី​ការ​អភិវឌ្ឍ​ប្រទេស​ចិន កិច្ច​ការ​ទូត​នៃ​ប្រទេស​ចិន ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​និង​ស្ថានភាព​ឧបទ្វីប​កូរ៉េ​ជា​ដើម ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ