លោកវ៉ាងអ៊ី​រដ្ឋមន្រ្តីការបរទេសចិន​ជួប​សំណេះសំណាលជា​មួយ​លោក​ឡែចេក​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧២​
2017-09-19 14:59:41  cri  Web Editor:Wang

    ថ្ងៃទី​១៨​ខែកញ្ញា​ ​ក្នុង​អំឡុងពេល​មានវត្តមាន​ក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ​នៅក្រុង​ញូវយ៉ក​ ​លោកវ៉ាងអ៊ី​រដ្ឋមន្រ្តីការបរទេសចិន​បាន​ជួប​សំណេះសំណាលជា​មួយ​លោក​ឡែចេក​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧២​។

      លោក​វ៉ាងអ៊ី​បាន​ថ្លែងថា​ ប្រទេសចិន​គាំទ្រ​អង្គការសហប្រជាជាតិក្នុងការ​​ដើរ​តួនាទី​ក្នុង​ការ​គាំពារ​សន្តិភាព​ពិភពលោក​និង​ជំរុញ​ការ​អភិវឌ្ឍ​រួម​ក្នុងឋានៈជា​អង្គការ​អន្តជាតិ​ដែល​​ប្រកបដោយ​កិត្យានុភាព​បំផុត​។ ​មហាសន្និបាត​លើក​នេះ​បាន​ចាត់ទុក​​បញ្ហា​អភិវឌ្ឍ​ជាបញ្ហា​ចម្បង​ ព្រម​ទាំង​បាន​ធ្វើ​ការ​ជជែកវែកញែក​ជាទូទៅ​ជុំវិញ​ប្រធានបទ​ផ្តោ​តសំខាន់​ទៅលើ​កត្តាមនុស្ស​ ​ដែលទាំងនេះគឺសមស្របទៅនឹង​របៀបវារៈអភិវឌ្ឍ​ជា​និរន្តរភាពឆ្នាំ២០៣០ ​និង​សមស្រប​ទៅនឹង​ក្តីបំណងរបស់ប្រទេសជា​សមាជិក​ ​ ប្រទេស​ចិន​សូម​កោតសរសើរ​ចំពោះកិច្ចការ​នេះ​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ