លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិន​និយាយ​​ទូរស័ព្ទ​​ជាមួយ​លោក​ត្រាំប្រធានាធិបតីអាមេរិក​
2017-09-19 14:58:32  cri  Web Editor:Wang

     ថ្ងៃទី​១៨​ខែ​កញ្ញា​ ​លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិនបាន​និយាយ​ទូរស័ព្ឬ​ជាមួយ​លោក​ត្រាំប្រធានាធិបតីអាមេរិក​។ ​លោក​ស៊ី ជីនភីង​បាន​គូសបញ្ជាក់ថា​ ប្រទេសចិន​និង​អាមេរិកមាន​ផលប្រយោជន៍​រួម​យ៉ាង​ទូលំទូលាយ ​​កិច្ចសហប្រតិបត្តិការ​និង​ការ​ប្រាស្រ័យទាក់ទង​លើ​គ្រប់​វិស័យនាពេល​បច្ចុប្បន្ន​ក៏មាន​និន្នាការ​ល្អប្រសើរ​ផងដែរ​។ ភាគីទាំងពីរគួរ​តែ​បង្កើន​ការ​ប្រាស្រ័យទាក់ទង​ឲ្យបាន​គ្រប់​កម្រិត​​ រៀបចំឲ្យបាន​ល្អនូវ​កិច្ចសន្ទនា​ស្តីពីសង្គមនិង​មនុស្សសាស្រ្ត​ជុំទី១​​ ​កិច្ច​សន្ទានា​ស្តីពីការ​អនុវត្ត​ច្បាប់​និង​សន្តិសុខ​នៃ​បណ្តាញអ៊ីនធើណែត​ ព្រម​ទាំង​ត្រួសត្រាយ​កិច្ចសហប្រតិបត្តិការ​លើ​គ្រ់ប​វិស័យ​។ ភាគីចិន​បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតីត្រាំ​នៅប្រទេសចិន​ក្នុង​ឆ្នាំ​២០១៧​នេះ​ ​ភាគីទាំងពីរ​គួរតែ​សហការគ្នា​យ៉ាងស្អិតល្មួត ដើម្បីធានាជាក់លាក់​ឲ្យ​ដំណើរ​ទស្សនកិច្ចលើកនេះទទួលបាន​​សមិទ្ធផល​ផ្លែផ្កា​និង​រស់រវើក​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ