ខេត្ត​យូណាន​ប្រទេស​ចិន​និង​ខេត្ត Namtha ប្រទេស​ឡាវ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​សហប្រតិបតិ្តការ
2017-09-18 15:07:00  cri  Web Editor:Guo

      ថ្ងៃទី ១៧ ខែ​កញ្ញា អ្នក​សារព័ត៌មាន​ទទួលបាន​ដំណឹង​ពី​នាយកដ្ឋាន​ត្រួត​ពិនិត្យ​និងបង្ការ​រោគ​នៃ​ការ​នាំ​ចេញ​នាំ​ចូល​របស់​ប្រទេស​ចិន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​នេះ​និង​នាយកដ្ឋាន​អនាម័យ​នៃ​ខេត្ត Namtha របស់​ប្រទេស​ឡាវ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​សហប្រតិបតិ្តការ​ខាង​អនាម័យ​និង​បង្ការ​រោគ​តាម​ច្រកទ្វារ​ព្រំដែន​នៅ​ក្រុង​គុនមីង ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​មតិ​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​យន្តការ​ជួប​ពិភាក្សា​គ្នា​តាម​ពេល​កំណត់ ការ​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ត្រួត​ពិនិត្យ​ជំងឺ​ឆ្លង​នៅ​តាម​ច្រក​ព្រំដែន ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ដល់​ភាគី​ឡាវ​ក៏​ដូច​ជា​ផ្តល់​ការ​គាំទ្រ​ខាង​បច្ចេកទេស​ជា​ដើម ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ