លោក Guo Shengkun ជួប​សន្ទនា​ជា​មួយ​ប្រធាន​ប្រតិភូ​នានា​នៃ​​ក្រុម​ប្រឹក្សា​របស់​អង្គការ​ប្រឆាំង​ភេរវកម្ម​
2017-09-18 15:04:36  cri  Web Editor:Guo

      ថ្ងៃទី ១៧ ខែ​កញ្ញា នៅ​ក្រុង​ប៉េកាំង លោក Guo ShengKun សមាជិក​​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សនិ្តសុខ​សាធារណៈ​ប្រទេស​ចិន​បាន​ជួប​សន្ទនា​ជា​មួយ​ប្រធាន​ប្រតិភូ​នានា​ដែល​អញ្ជើញ​មក​ចូលរួម​សនិ្នសិទ​លើក​ទី​៣១ នៃ​ក្រុម​ប្រឹក្សា​នៃ​អង្គការ​ប្រឆាំង​ភេរវកម្ម​ក្នុង​តំបន់​នៃ​អង្គការ​សហប្រតិបតិ្តការ​សៀងហៃ ។

      ក្នុង​កិច្ច​ជំនួប លោក Guo Shengkun បាន​ថ្លែង​ថា ប្រទេស​ចិន​រីករាយ​រួម​សហការ​ជា​មួយ​ភាគីនានា សកម្ម​អនុវត្ត​មតិ​ឯកភាព​សំខាន់​ដែល​លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​និង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​បាន​ឈាន​ដល់​ក្នុង​សនិ្នសីទ​កំពូល​នៃ​អង្គការ​សហប្រតិបតិ្តការ​សៀងហៃ​នៅ​ក្រុង Actaha កាល​ពី​ខែ​មិថុនា​ឆ្នាំ​នេះ​ ភាគី​ចិន​រីក​រាយ​បង្កើន​សកម្មភាព​ផ្លាស់​ប្តូរ​ព័ត៌មាន​និង​ការ​សម្រប​សម្រួល​ថែម​មួយ​កម្រិត​ទៀត​ ដើម្បី​បង្ការ​ឲ្យ​បាន​ម៉ត់ចត់​និង​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​សកម្មភាព​ភេរវកម្ម​គ្រប់​បែប​យ៉ាង​ ​សកម្មភាព​បំបែក​បំបាក់​និង​ជ្រុល​និយម និង​រួម​វិភាគទាន​កាន់​តែ​ធំ​ឡើង​សម្រាប់​កិច្ច​គាំពារ​សនិ្តភាព​និង​ស្ថិរភាព​នៃ​ប្រទេស​នានា​និង​​តំបន់​​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ