លោក Yang Jiechi សមាជិក​ក្រុម​​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ជួប​សន្ទនា​ជា​មួយ​ឧប​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អាល្លឺម៉ង់
2017-09-18 15:02:50  cri  Web Editor:Guo

      ថ្ងៃទី ១៧ ខែ​កញ្ញា លោក Yang Jiechi សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​ជួប​សន្ទនាជា​មួយ​លោក Sigmar Gabriel ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​អាល្លឺម៉ង់​នៅ​ក្រុង​ប៉េកាំង ។

      ក្នុង​កិច្ច​ជំនួប លោក Yang Jiechi​បាន​ថ្លែង​ថា ប្រទេស​ចិន​រីករាយ​រួម​សហការ​ជា​មួយ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ការ​ជំរុញ​ព្រឹតិ្តការណ៍​​សំខាន់ៗ​ដូច​ជា​ការចរចា​អំពី​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រវាង​ចិន​និង​អឺរ៉ុប​ជា​ដើម ​ដើម្បី​ជំរុញ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​រវាង​ចិន​និង​អឺរ៉ុប​ឲ្យ​អភិវឌ្ឍ​ឆ្ពោះ​​ទៅ​មុខ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ