រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថ្លែងថា ប្រសិនជា​​លក្ខខណ្ឌ​សមរម្យ​ ភាគីអាមេរិក​នៅ​តែ​មាន​វត្តមាន​ក្នុង​កិច្ចព្រមព្រៀង​ប៉ារីស​
2017-09-18 15:15:58  cri  Web Editor:Wang

 ថ្ងៃទី ១៧ ខែ កញ្ញា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថ្លែងថា ប្រសិនជានៅក្រោមលក្ខខណ្ឌដ៏សមរម្យ សហរដ្ឋអាមេរិកនៅតែមានវត្តមានក្នុងកិច្ចព្រមព្រៀងប៉ារីស ។ 

នៅថ្ងៃដដែល​ លោក Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថ្លែងថា ប្រសិនជាអាចបង្កើតមាត្រាប្រកបដោយយុត្តិធម៌និងសមធម៌សម្រាប់សហរដ្ឋអាមេរិក នោះ​លោក Trump​ ប្រធានាធិបតីអាមេរិកនឹងរីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយ​​ប្រទេសជាដៃគូនៃកិច្ចព្រមព្រៀងប៉ារីស ។ ​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ