លោកវ៉ាងអ៊ី​រដ្ឋមន្រ្តីការបរទេសចិន​ពិកាក្សាការងារជាមួយ​លោក​Saint Malo​អនុប្រធានាធិបតី​និងជា​រដ្ឋមន្រ្តីការបរទេស​​ប៉ាណាម៉ា​
2017-09-18 14:49:18  cri  Web Editor:Wang

     ថ្ងៃទី​១៧​ខែ​កញ្ញាតាមម៉ោងតំបន់ ​នៅក្រុង​ប៉ាណាម៉ា​ លោកវ៉ាងអ៊ី​រដ្ឋមន្រ្តីការ​បរទេស​ចិន​​បាន​​ពិកាក្សាការងារផ្នែក​នយោបាយ​​រវាង​ក្រសួង​ការបរទេស​ប្រទេស​​​ទាំង​​ពីរ​​ជា​លើកដំបូងជាមួយ​លោក​Saint Malo អនុ​​ប្រធានាធិបតី​​និង​ជា​​រដ្ឋមន្រ្តី​ការ​បរទេស​​​​ប៉ាណាម៉ា​។

      លោក​វ៉ាងអ៊ី​បានថ្លែង​ថា​ ​ប្រទេសចិន​រីករាយ​ក្នុងការ​រួមសហការ​ជា​មួយ​ប្រទេស​​ប៉ាណាម៉ា​ដើម្បី​​ពង្រឹង​មូលដ្ឋាន​នយោបាយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​​ពីរ​ជា​និរន្ត ហើយជឿជាក់ថា​ ​ប្រទេស​ប៉ាណាម៉ា​នឹង​អាចដោះស្រាយ​បញ្ហា​តៃវ៉ាន់​ឲ្យ​បាន​សមរម្យ​ដោយអនុលោម​តាម​សេចក្តីប្រកាស​ស្តីពីការ​បង្កើត​ទំនាក់ទំនង​ផ្លូវទូត​រវាងប្រទេស​ទាំងពីរ​ ​ព្រម​ទាំង​អនុវត្ត​​ជាក់ស្តែង​នូវ​ពាក្យសន្យា​គ្រប់​ខរបស់​ខ្លួន​។ ​ប្រទេសចិន​រីករាយ​ក្នុងការ​បង្កើន​ការប្រាស្រ័យទាក់ទង​និង​ការ​សម្របសម្រួល​ជា​មួយ​ប្រទេស​​ប៉ាណាម៉ា​ក្នុងកិច្ចការ​ពហុភាគី​ ​ក៏ដូចជាឆ្លៀតប្រើ​ឥទ្ធិពលរបស់​ខ្លួន​ដើម្បី​គាំពារ​សិទ្ធិ​ផលប្រយោជន៍​ស្រប​ច្បាប់​និង​ត្រឹមត្រូវ​របស់​​ប៉ាណាម៉ា​ក្នុកលើឆាកអន្តរជាតិ​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ