លោកវ៉ាងអ៊ី​រដ្ឋមន្រ្តីការបរទេសចិន​អញ្ជើញជា​អធិបតី​ក្នុង​ពិធីបើកស្លាកនៃស្ថានទូតចិនប្រចាំ​នៅ​ប៉ាណាម៉ា​
2017-09-18 14:47:50  cri  Web Editor:Wang

   ថ្ងៃទី​១៧​ខែ​កញ្ញាតាមម៉ោងតំបន់ ​នៅក្រុង​ប៉ាណាម៉ា​ លោកវ៉ាងអ៊ី​រដ្ឋមន្រ្តីការបរទេសចិន​និង​លោក​វ៉ារេឡា​ប្រធានាធិបតីប៉ាណាម៉ា​បាន​អញ្ជើញជាសហអធិបតីក្នុងពិធីបើកស្លាក​នៃស្ថានទូតចិនប្រចាំនៅ​ប្រទេស​ប៉ាណាម៉ា​។ 

      លោក​វ៉ាងអ៊ី​បាន​ថ្លែង​ថា​ ​ទំនាក់ទំនងរវាងចិន​និងប៉ាណាម៉ាបាន​ដើរលើ​វិថី​ដ៏​ត្រឹមត្រូវ​មួយ​ដែល​ប្រកបដោយភាពត្រចះត្រចង់​​។ ​ប្រទេសចិន​រីករាយ​ពួតដៃជាមួយ​ភាគីប៉ាណាម៉ា​ ​ពង្រឹងនិងពង្រីក​ទំនុកចិត្តលើគ្នា​ផ្នែក​នយោបាយ​ ​ធ្វើ​ឲ្យ​ស៊ីជម្រៅនូវ​កិច្ចសហប្រតិបត្តិការ​ដែលផ្តល់​ផល​ប្រយោជន៍ដល់គ្នាទៅវិញទៅមក​ ​ង្រឹង​មូលដ្ឋាន​នៃ​មតិ​សាធារណៈ​របស់​ ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ​ពង្រីកដោយ​ស៊ីជម្រៅនិង​យូរអង្វែង​ ​ព្រម​ទាំង​វិវឌ្ឍ​ថ្មីឥតឈប់ឈរ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ