ប៉ូលីស​ម៉ាឡេស៊ី​ចាប់​បាន​ជនជាប់សង្ស័យ​៧នាក់​ពាក់ព័ន្ធ​ករណី​ឆេះ​សាលា​រៀន​សាសនា
2017-09-18 15:12:34  cri  Web Editor:Liu

    ថ្ងៃទី១៦ ខែកញ្ញា ​ភាគី​ប៉ូលីស​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា​ ​បាន​ចាប់​បាន​ជនជាប់​សង្ស័យ​៧នាក់​ពាក់ព័ន្ធ​នឹង​អគ្គិភ័យ​សាលា​បង្រៀន​សាសនា​នៅ​ទីក្រុង​គូឡាឡាំពួ រដ្ឋធានី​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃទី១៤ ខែកញ្ញា។​​លោក​AmarSingh​អ្នក​ទទួល​ខុសត្រូវ​នៃភាគី​ប៉ូលីស​គូឡាឡាំពួ​​បាន​ថ្លែងថា​ ​ឧក្រិដ្ឋកម្ម​នេះ​ប្រហែល​កើត​ឡើង​ដោយសារ​ជនជាប់​សង្ស័យ​ទាំង​នេះ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​បុគ្គលិក​ក្នុង​សាលា​បង្រៀន​សាសនា​កាល​ពី​មុន​។ទោះបី​យ៉ាង​ណា​ក្តី ​​លោក​បដិសេធ​ទម្លាយ​​ព័ត៌មាន​លម្អិត ​ព្រោះ​កំពុង​ស៊ើបអង្កេត​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ