កិច្ចសន្ទនា​រវាង​ប្រទេស​ទីផ្សារ​ងើប​ឡើងថ្មី​​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​រួម
2017-09-07 09:28:01  cri  Web Editor:Zhai

      ថ្ងៃទី ៥ ខែកញ្ញា​ កិច្ច​សន្ទនា​រវាង​ប្រទេស​ទីផ្សារ​ងើប​ឡើងថ្មី​​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​បើក​ធ្វើ​នៅក្រុង​Xiamen ប្រទេសចិន​ បន្ទាប់​ពី​បញ្ចប់​កិច្ចសន្ទនា​ប្រទេស​ទាំងអស់​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍រួម​ ។ លោក​ស៊ី​ ជីនភីង ប្រធានរដ្ឋ​ចិន​ធ្វើ​ជា​អធិបតីភាព​នៃ​សន្និសីទ​លើក​នេះ ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​BRICSនិង​ប្រទេសដទៃ​ទៀត​​ដែល​​ទទួល​​បានសេចក្តី​អញ្ជើញ​ បានអញ្ជើញ​​​ចូលរួម​សន្និសីទ​លើក​នេះ ។ 

 

      ថ្នាក់​ដឹក​នាំ​ទាំង​នេះ​បានយក​ចិត្ត​ទុក​ដាក់​​ជុំ​វិញ​ប្រធាន​បទ​"ធ្វើ​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ជំរុញ​ការ​អភិវឌ្ឍ​ជា​មួយ​គ្នា​​ " ធ្វើ​ការ​ផ្លាស់​ប្តូរមតិ​​យ៉ាង​ស៊ី​ជម្រៅ​លើ​បញ្ហាដូចជា​​​ការ​អនុវត្ត​របៀបវារៈ​ស្តីពី​​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​ និង​បង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​ និង​ឈាន​ដល់​មតិ​ឯកភាព​រួម​ ៕    

     

ទាក់ទង​ជាមួយ​យើង​ខ្ញុំ