លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់ថា នឹងធ្វើឲ្យទំនាក់ទំនងភាពជាដៃគូរវាងប្រទេសBRICSមានភាពកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើតអនាគតល្អប្រសើរ
2017-09-05 09:10:17  cri  Web Editor:Wang

ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៧ កិច្ចជំនួបលើកទី ៩  ថ្នាក់ដឹកនាំប្រទេសBRICSបានចាប់ផ្តើមធ្វើនៅក្រុង Xia Men ប្រទេសចិន ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតីនៃកិច្ចជំនួបលើកនេះ ។ ថ្នាក់ដឹកនាំទាំង ៥ របស់ប្រទេសBRICSបានជំរុញប្រធានបទអំពីការពង្រឹងទំនាក់ទំនងភាពជាដៃគូរវាងប្រទេសBRICSឲ្យមានភាពកាន់តែស៊ីជម្រៅ ដើម្បីបង្កើតអនាគតល្អប្រសើរ ​ធ្វើការផ្លាស់ប្តូរទស្សនៈ​លើវិស័យអភិបាលកិច្ចសេដ្ឋកិច្ចសកល កិច្ចសហប្រតិបត្តិការរវាង​ប្រទេសBRICSនិងបញ្ហាសំខាន់ៗនៅអន្តរជាតិនិងតំបន់​ជាដើម ​ហើយបានឈានដល់​ឯកភាពគ្នាមួយចំនួន ដើម្បីរៀបចំផែនការសកម្មភាពនិង​ទិសដៅសម្រាប់កិ​ច្ចសហប្រតិបត្តិការរវាង​ប្រទេសBRICSនៅពេលអនាគត។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ