លោកស៊ី​ ជីនភីង​ប្រធានរដ្ឋចិន​ជួប​ពិភាក្សា​ជាមួយ​លោកពូទីន​ប្រធានាធិបតីរុស្ស៊ី​
2017-09-04 15:36:57  cri  Web Editor:Wang

 

ថ្ងៃទី​៣​ខែ​កញ្ញា​នៅក្រុង​សៀមិន​ប្រទេសចិន​ លោកស៊ី​ ជីនភីង​ប្រធានរដ្ឋចិន​បាន​ជួប​ពិភាក្សា​ជាមួយ​លោកពូទីន​ប្រធានាធិបតីរុស្ស៊ី​។ ​លោក​ស៊ី ជីនភីង​បាន​ថ្លែងថា​ ​យើង​ត្រូវតែ​ពង្រឹង​និង​​ពង្រីក​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ ដើម្បីផ្តល់​សញ្ញាវិជ្ជមាន​ចំពោះ​មជ្ឈដ្ឋាន​ខាង​ក្រៅ​​ កំណត់​ទិសដៅ​និង​ផ្តោតសំខាន់​លើ​​​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​BRICS​ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​កិច្ចសហប្រតិបត្តិការ​ទូទៅ  បង្កើន​ការ​សម្របសម្រួល​និង​កិច្ចសហការ​ ​ដើម្បី​លើកកម្ពស់​ឥទ្ធិពល​លើ​កិច្ចការ​អន្តរជាតិ​ ធ្វើ​ឲ្យ​ល្អពេញលេញនូវ​កិច្ចកសាង​យន្តការ​ ​ដើម្បី​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រវាងប្រទេស​​BRICS​កាន់​តែ​មាន​ភាព​​ស៊ី​ជម្រៅ​។ ​


1  2  
ទាក់ទង​ជាមួយ​យើង​ខ្ញុំ