​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​លើក​ឡើង​ថា តាម​ពិត​សង្រ្គាម​ក្នុង​ដែនដី​​ស៊ីរីបាន​បញ្ចប់​ហើយ
2017-08-24 14:40:39  cri  Web Editor:Guo

      ថ្ងៃទី ២៣ ខែ​សីហា ពេល​ជួប​សន្ទនា​ជា​មួយ​លោក Yacoub Sarraf រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​លីបង់​នៅ​ក្រុង​មូស្គូ លោក Sergey Shoigu រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ថ្លែង​ថា តាម​ពិត​សង្រ្គាម​ក្នុង​ដែនដី​​ស៊ីរីបាន​បញ្ចប់​ហើយ​ ។

      តាម​ដំណឹង​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​បច្ចុប្បន្នភាព​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា លោក Sergey Shoigu បាន​ថ្លែង​នៅ​ថ្ងៃ​ដដែល​ថា បន្ទាប់ពី​បក្សពួក​ប្រឆាំង​បែប​ទន់ភ្លន់​របស់​ស៊ីរី​និង​កងទ័ព​រដ្ឋាភិបាល​បាន​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​នៅ​តំបន់​កាត់​បន្ថយ​ការ​ប៉ះទង្គិច​មក តាម​ពិត​សង្រ្គាម​ក្នុង​ដែនដី​ស៊ីរីបាន​បញ្ចប់​ហើយ​ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ