អគ្គកុងស៊ុលចិនប្រចាំនៅក្រុង​Denpasaនៃប្រទេស​​ឥណ្ឌូនេស៊ី​ទៅ​ធ្វើ​ទស្សនកិច្ច​និង​ជួប​សំណេះសំណាល​ជា​មួយស្ថាប័ន​ប្រព័ន្ធ​សារព័ត៌មាន​ឥណ្ឌូនេស៊ី​និងបាន​ឈានដល់​មតិ​ឯកភាព​អំពីការ​ធ្វើ​​កិច្ចសហប្រតិបត្តិការ​
2017-08-24 14:27:41  cri  Web Editor:Wang

    ពីថ្ងៃទី​២១​ដល់​២២​ខែសីហា​ ​លោក​Hu Yinquan អគ្គកុងស៊ុលចិនប្រចាំនៅក្រុង​Denpasaនៃប្រទេស​​ឥណ្ឌូនេស៊ី​ទៅ​ធ្វើ​ទស្សនកិច្ច​និង​ជួប​សំណេះសំណាល​ជា​មួយស្ថាប័ន​​ប្រព័ន្ធសារព័ត៌មាន​សំខាន់ៗចំនួន​៣​ក្នុងតំបន់​ និង​​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​មតិយោបល់​ដោយ​មេត្រីភាព​ជាមួយ​អ្នក​ទទួល​ខុសត្រូវ​នៃស្ថាប័នប្រព័ន្ធ​សារព័ត៌មាន​ទាំង​នេះ​ ​ហើយ​បាន​ ឈានដល់​មតិ​ឯកភាពជាច្រើន​ចំណុចអំពីការ​ធ្វើ​​កិច្ចសហប្រតិបត្តិការ​។

      ​លោក​Hu Yinquanបានថ្លែង​ថា​ ​សង្ឃឹម​ថា​ប្រព័ន្ធសារព័ត៌មាន​ឥណ្ឌូនេស៊ី​អាច​ឈរលើ​មូលដ្ឋាន​នៃចំណង​មេត្រីភាព​រយៈពេលយូរ​រវាង​ចិននិង​ឥណ្ឌូនេស៊ី​ ​សកម្មដើរតួនាទី​ជា​ស្ពាន​ ​និង​ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​កម្លាំង​វិជ្ជមានដោយ​ឥត​ឈប់ឈរ​ ​ដើម្បី​ជំរុញថែម​ទៀត​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​ដោយ​មេត្រីភាព​រវាងប្រទេស​ទាំង​ពីរ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ