សៀវភៅ​មាន​ចំណង​ជើង​ថា"បម្រះ​ខ្លួន​ចេញ​ពី​ភាព​ក្រីក្រ"​ដែល​ជា​ស្នាដៃ​និពន្ធ​ដ៏​សំខាន់​របស់​លោក​ស៊ីជីនភីង​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ជា​ភាសា​អង់គ្លេស​និង​បារាំង​ជា​លើក​ដំបូង​ក្នុង​ប្រទេស​ចិន
2017-08-24 11:31:09  cri  Web Editor:Zheng

      ថ្ងៃ​ទី​២៣​ខែ​សីហា សៀវភៅ​មាន​ចំណង​ជើង​ថា"បម្រះ​ខ្លួន​ចេញ​ពី​ភាព​ក្រីក្រ"​ដែល​បាន​ត្រូវ​បក​ប្រែ​និង​បោះ​ពុម្ព​ផ្សាយ​ជា​ភាសា​អង់គ្លេស​និង​បារាំង​ដោយ​រោង​ពុម្ព​ភាសា​បរទេស​នៃ​នាយកដ្ឋាន​ភាសា​បរទេស​ចិន​បាន​ដាក់​លក់​ជា​លើក​ដំបូង​ក្នុង​ពិព័រណ៍​សៀវ​ភៅអន្តរជាតិ​ក្រុង​ប៉េកាំង​លើក​ទី​២៤។

      សៀវភៅ​មាន​ចំណង​ជើង​ថា"បម្រះ​ខ្លួន​ចេញ​ពី​ភាព​ក្រីក្រ"​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុ​ម្មុយនិស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិន សៀវ​ភៅ​នេះ​បាន​ចង​ក្រង​សុន្ទរកថា​សំខាន់ៗ​និង​អត្ថបទ​ស្តី​ពី​ការ​ងារ​ចុះ​ត្រួត​ពិនិត្យ​និង​ស្រាវ​ជ្រាវ​របស់​លោក​ចំនួន​២៩​អត្ថបទ​ក្នុង​អំឡុង​ពេល​លោក​ទទួល​បន្ទុក​ជា​លេខាធិការ​បក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​នៅ​តំបន់​NinDeពី​ឆ្នាំ​១៩៨៨​ដល់​ឆ្នាំ​១៩៩០ ក្រៅ​ពី​នេះ​នៅ​មាន​រូបថត​ពណ៌​ចំនួន​១០​សន្លឹក​ទៀត៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ