​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ផើ្ញ​សេចកី្ត​សង្ឃឹម​ទៅ​លើ​យុវជន​ឲ្យ​ដើរ​តួនាទី​កាន់​តែ​សំខាន់​ក្នុង​ការ​បង្កើត​ពិភពលោក​ប្រកប​ដោយ​សនិ្តភាព​
2017-08-13 14:52:49  cri  Web Editor:Guo

      មុន​នឹង​ទីវា​យុវជន​អន្តរជាតិ​ជិត​មក​ដល់ មហាសនិ្នបាត​យុវជន​នៅ​រដូវ​ក្តៅ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ប្រារព្ធ​ធ្វើ​នៅ​ទី​ស្នាក់ការ​ទូទៅ​ក្រុង​ញូវយ៉ក នៃ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃទី ១១ ខែ​សីហា ។ នៅ​ថ្ងៃដដែល លោក Guterres អគ្គ​លេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ពាក្យ​ជូនពរ​តាម​រយៈ​វីដេអូ សង្ឃឹម​​យុវជន​នឹង​ដើរ​តួនាទី​កាន់​តែ​សំខាន់​ក្នុង​ការ​បង្កើត​ពិភពលោក​ប្រកប​ដោយ​សនិ្តភាព​ ។

      ក្នុង​សុន្ទរកថា​មួយ​នេះ លោក Guterres បាន​ថ្លែង​ថា យុវជន​ដែល​ប្រកប​ដោយ​សមត្ថភាព​បាន​ដើរ​តួនាទី​ជា​គន្លឺះ​ក្នុង​ការ​បង្ការ​ការ​ប៉ះទង្គិច និង​ការ​ធានា​សនិ្តភាព​ជា​និរន្តរភាព រដ្ឋាភិបាល​នានា​ត្រូវ​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​ជា​មួយ​យុវជន ដើម្បី​សម្រេច​គោលដៅ​ស្តីពី​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​នៃ​អង្គការ​សហប្រជាជាតិ ។
      ប្រធាន​បទ​ក្នុង​ទិវា​យុវជន​អន្តរជាតិ​ឆ្នាំ​នេះ​គឺ​យុវជន​កសាង​សនិ្តភាព ដោយ​មាន​គោល​បំណង​ចង់​បង្ហាញ​ពី​តួនាទី​របស់​យុវជន​ក្នុង​ការ​បង្ការ​ការ​ប៉ះទង្គិច ការ​សម្រេច​កំណែទំរង់ បរិយាបន្ន​ យុតិ្តធម៌​ក្នុង​សង្គម​និង​ការ​សម្រេច​គោលដៅ​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ