​ភារកិច្ច​ដឹកជញជូន​និង​ជម្លៀស​ចេញ​អ្នក​ដំណើរ​នៅ​ព្រលាន​យន្តហោះ​Huang Long Jiu Zhai បាន​សម្រេច​ជា​មូលដ្ឋាន​រួច​ហើយ​
2017-08-13 14:51:08  cri  Web Editor:Guo
      ថ្ងៃទី ១២ ខែ​សីហា គឺ​ជា​ថ្ងៃទី ៥ បន្ទាប់​ពី​តំបន់ Jiu Zhai Gou បាន​កើត​ឡើង​គ្រោះ​រញ្ជួន​ដី ឆ្លង​តាមរយៈ​កិច្ច​សហការ​យ៉ាង​ពេញ​ទំហឹង​របស់​ស្ថាប័ន​នានា​នៃ​ប្រព័ន្ធ​អាការចរណ៍​ស៊ីវិល ការងារ​ជម្លៀស​ចេញ​​អ្នក​ដំណើរ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​តំបន់​ក្រៅ​ ការងារ​ដឹក​ជញ្ជូន​បុគ្គលិក​និង​សម្ភារ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ និង​ការងារ​គ្រប់​បែប​យ៉ាង​សម្រាប់​​ធានា​ការ​ហោះ​ហើរ​បាន​ធ្វើ​ដោយ​ប្រក្រតី​និង​មាន​របៀបរៀបរយ ។
      អ្នក​សារព័ត៌មាន​បាន​ដំណឹង​ពី​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ឲ្យ​ដឹង​ថា គិត​រហូត​ដល់​ថ្ងៃទី ១២ ខែ​សីហា ព្រលាន​យន្តហោះ​
Huang Long Jiu Zhai បាន​សម្រេច​ការ​​គ្មាន​អ្នក​ដំណើរ​គាំង​ដំណើរ​នៅ​ព្រលាន​យន្តហោះ​ក្នុង​រយៈ ៥ ថ្ងៃ​ជាប់ ហើយ​ការងារ​ដឹក​ជញ្ជូន​និង​ជម្លៀស​ចេញ​អ្នក​ដំណើរ​បាន​សម្រេច​ជា​មូលដ្ឋាន ការងារ​ដឹក​ជញ្ជូន​បុគ្គលិក​និង​សម្ភារ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ និង​ការងារ​ធានា​ការ​ហោះ​ហើរ​ជា​ដើម​ក៏​មាន​ភាព​នឹងន​ជា​មូលដ្ឋាន​រួច​ហើយ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ