នៅ​ឆ្នាំ​២០១៦​ទំហំប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​និង​អាទ្យូពី​ឡើង​ដល់​៥ពាន់​៤​រយ​លាន​ដុល្លារ​អាមេរិក
2017-08-13 14:59:29  cri  Web Editor:Zheng

  ទិន្នន័យ​ថ្មី​បំផុត​ដែល​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​អាទ្យូពី​បាន​ប្រកាស​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ឆ្នាំ​២០១៦​ទំហំប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​និង​អាទ្យូពី​បាន​ឡើង​ដល់​៥ពាន់​៤​រយ​លាន​ដុល្លារ​អាមេរិក។

      ថ្ងៃ​ទី​១១​ខែ​សីហា ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​ប្រព័ន្ធ​សារ​ព័ត៌មាន អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការិយាល័យទំនាក់​ទំនង​សាធារណៈនៃ​ក្រសួង​ពាណិជ្ជកម្ម​អេទ្យូពីបាន​ថ្លែង​ថា ការ​បង្កើត​វេទិកាសហប្រតិបត្តិការ​រវាង​ចិន​និង​អាហ្រ្វិកកាល​ពី​ឆ្នាំ​២០០០​បាន​អំណោយ​ផល​ដល់​ការ​លើក​កម្ពស់​កម្រិត​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ចិន​និង​អេទ្យូពី វេទិកា​សហ​ប្រតិ​បត្តិការ​រវាង​ចិន​និង​អាហ្រ្វិក​បាន​បង្កើត​វេទិកាដ៏​សំខាន់​សម្រាប់​កិច្ច​សន្ទនា​ជា​មួយ​គ្នា​និង​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​មេត្រីភាព​រវាង​ចិន​និង​អេទ្យូពី​ក៏​ដូច​ជា​ចិន​និង​មហាដីគោក​អាហ្រ្វិក។

      ប៉ុនាន​ឆ្នាំកន្លង​ទៅ​នេះ ទន្ទឹម​នឹង​ពេល​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ផលិតភាព​រវាង​ចិន​និង​អាហ្រ្វិក​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ សហគ្រាស​ចិន​ជា​ច្រើន​បាន​ចូល​ក្នុង​ប្រទេស​អេទ្យូពី មិន​គ្រាន់​បាន​កសាង​វិស្វកម្ម​ធុន​ធំ​ប៉ុណ្ណោះ ថែម​ទាំង​ក៏​បណ្តាក់​ទុន​បង្កើត​រោងចក្រ​ទៀត​ផង ក្នុង​ដំណើរ​នេះ បាន​ជំរុញ​ដល់​ការ​អភិវឌ្ឍ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​និង​អេទ្យូពី​ផង​ដែរ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ