អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិអំពាវនាវ​បក្ស​ប្រឆាំង​នៃ​ប្រទេស​កេនីយ៉ា​ដោះ​ស្រាយ​ការ​វិវាទក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​តាម​មធ្យោបាយ​ស្រប​ច្បាប់
2017-08-13 14:58:44  cri  Web Editor:Zheng

   ថ្ងៃ​ទី​១២​ខែ​សីហា លោក​Guterresអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិអំពាវនាវ​មគ្គុទ្ទេសក៍​នយោបាយ​ពាក់​ព័ន្ធ​របស់​ប្រទេស​កេនីយ៉ា​ដោះ​ស្រាយ​ការ​វិវាទក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​តាម​មធ្យោបាយ​ស្រប​ច្បាប់ ដាស់​តឿន​ឲ្យ​ពួក​គេ​បញ្ចេញ​សញ្ញា​ជាក់​ច្បាស់​ដែល​មិន​ប្រើ​កម្លាំង​ហិង្សា​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​ឡាយ។

      លោកGuterresបាន​គូស​បញ្ជាក់​អំពី​លក្ខណៈសំខាន់​ក្នុង​ការ​លុប​បំបាត់​ចោល​ស្ថានការណ៍​ដ៏​តានតឹង​ដោយ​ឆ្លង​តាម​កិច្ច​សន្ទនា​គ្នា។សេចក្តីថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ថា អង្គការ​សហប្រជាជាតិ​នឹង​រួម​សហការ​ជា​មួយ​សម្ព័ន្ធ​អាហ្រ្វិក​និង​ស្ថាប័ន​ផ្សេង​ទៀត ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទងគ្នា​យ៉ាង​សកម្ម​ជា​មួយ​ថ្នាក់​ដឹក​នាំ​និង​ភាគី​ពាក់​ព័ន្ធ​នានា​នៃ​ប្រទេស​កេនីយ៉ា ដើម្បី​ជំរុញ​ដំណើរ​បោះ​ឆ្នោត​កេនីយ៉ា​ឲ្យ​បាន​សម្រេច​ដោយ​រលូន។

      ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​កេនីយ៉ាបាន​ធ្វើ​នៅ​ថ្ងៃ​ទី​៨​ខែ​សីហានេះ លទ្ធ​ផល​រាប់​សន្លឹក​ឆ្នោត​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោកKenyattaប្រធានាធិបតី​បច្ចុប្បន្ន​បាន​ទទួល​ជ័យ​ជំនះ នឹង​បន្ត​ធ្វើ​ជា​ប្រធានាធិបតី​អាណត្តិ​ក្រោយ​តទៅ​ទៀត។បន្ទាប់​ពី​បាន​ប្រកាស​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត អ្នក​គាំទ្រ​មួយ​ចំនួន​នៃNational Super Alliance ដែល​ជា​បក្ស​ប្រឆាំង​កេនីយ៉ា​បាន​បំផុស​សកម្មភាព​ប្រឆាំង​តវ៉ា បណ្តាល​ឲ្យ​ខេត្ត​ខ្លះ​នៅ​តំបន់​ភាគ​ខាង​លិច​ប្រទេស​កេនីយ៉ាបាន​កើត​ឡើង​ហេតុការណ៍​ដោយ​កម្លាំង​ហិង្សាដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​រង​របួស៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ