អង្គការ​សហប្រជាជាតិ​កោត​សរសើរ​ប្រទេស​ចិន​ដែល​បាន​ជួយ​ប្រទេស​កាមេរូន​ក្នុង​កា​រដោះ​ស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន​ក្នុង​ដែន​កាមេរូន
2017-08-12 15:24:32  cri  Web Editor:Guo

      ថ្ងៃទី ១១ ខែសីហា លោក Abdoulaye Balde ប្រធាន​ទី​ស្នាក់​ការ​ប្រចាំ​នៅ​ប្រទេស​កាមេរូន​របស់​អង្គការ​កម្មវិធី​​ស្បៀង​អាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា ប្រទេស​ចិន​មាន​កាយវិការដ៍​គួរ​ឲ្យ​កោត​សរសើរ​ដោយ​បាន​ផ្តល់​ជំនួយ​ដល់​ជនភៀស​ខ្លួន​នៃ​សាធារណ​អាហ្វ្រិក​កណ្តាល​ក្នុង​ដែន​ប្រទេស​កាមេរូន ប្រទេស​ចិន​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន​ក្នុង​តំបន់​នេះ ។

      ដោយ​ឡែក​ លោក Wei Wenhua ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កាមេរូន​បាន​ថ្លែង​ថា បញ្ហា​ជន​ភៀស​ខ្លួន​និង​ជន​អន្តោ​ប្រវេសន៍​គឺ​ជា​បញ្ហា​ក្នុង​តំបន់​ផង ហើយ​ក៏​ជា​បញ្ហា​ជា​សកល​ផង​ដែរ​ គ្មាន​ប្រទេស​ណា​មួយ​អាច​គេច​វេះ​រួច​នោះ​ទេ ។ ក្នុង​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំ​ជាង​គេ ប្រទេស​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​បញ្ហា​នេះ ហើយ​បាន​សកម្ម​ចូលរួម​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ជាប់​រហូត​មក​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ