​លោក ស៊ីជីនភីង​ ប្រធាន​រដ្ឋ​ចិន​ពិភាក្សា​​តាម​ទូរស័ព្ទ​ជា​មួយ​លោក​ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​តាម​ការ​ណាត់​ជួប​
2017-08-12 15:23:26  cri  Web Editor:Guo

      ថ្ងៃទី ១២ ខែ​សីហា លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​​តាម​ទូរស័ព្ទ​ជា​មួយ​លោក ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​តាម​ការ​ណាត់​ជួប​ ។

      លោក ស៊ីជីនភីង បាន​បង្ហាញ​ថា រូប​ខ្ញុំ​និង​លោក​ប្រធានាធិបតី​បាន​ធ្វើ​កិច្ច​ជំនួប​ដ៏​ល្អ​ប្រសើរ​នៅ​ក្រុង​Hamburg ប្រទេស​អាល្លឺម៉ង់​កាលពី​ខែ​មុន ។ ក្នុង​ឋានៈ​ជា​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ចិន​និង​អាមេរិក យើង​បាន​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​​អំពី​បញ្ហា​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ប្រការនេះ​គឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក ។ ភាគី​យើង​ទាំង​ពីរ​ត្រូវ​បន្ត​បង្កើន​ការ​សន្ទនា​និង​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​បន្ត​ទៀត​ ដោយ​អនុលោម​តាម​គំនិត​​ឯកភាព​រួម​រវាង​រូប​ខ្ញុំ​និង​លោក​ប្រធានាធិបតី​ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​លើ​​គ្រប់​វិស័យ ដោះស្រាយ​ដោយ​សមរម្យ​នូវ​បញ្ហា​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ព្រម​និង​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​ភាព​រឹងមាំ​និង​មាន​ស្ថិរភាព​ផង​ដែរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ