ចំនួន​មនុស្ស​ស្លាប់​ក្នុងហេតុការណ៍​រថភ្លើង​បុកគ្នានៅ​ប្រទេសអេហ្ស៊ីប​បាន​ឡើង​ដល់​៤៩នាក់​ហើយ​
2017-08-12 15:11:00  cri  Web Editor:Wang

    ថ្ងៃទី​១១​ខែសីហា​ ​ក្រសួង​សុខាភិបាល​អាហ្ស៊ីប​បាន​បង្ហាញ​ថា ​នាថ្ងៃដដែលនោះ​​ នៅខេត្តAlexandriaភាគខាងជើងអេហ្ស៊ីបបានកើតហេតុការណ៍រថភ្លើងពីរគ្រឿងបុកគ្នា។ បច្ចុប្បន្ននេះបាន​បណ្តាលឲ្យ​ម​នុស្ស​៤៩នាក់​ស្លាប់​ និង​ជាង​១០០នាក់ទៀត​រងរបួស​។

      សេចក្តីថ្លែងការណ៍របស់​ក្រសួង​សុខាភិបាល​អេហ្ស៊ីប​បាន​បង្ហាញ​ឲ្យដឹង​ទៀតថា​ ​ក្រសួងរបស់​ខ្លួន​បាន​ចាត់បញ្ជូន​រថយន្តជួយ​សង្គ្រោះសារុប​៧៥​គ្រឿង​ឲ្យ​ទៅកាន់​កន្លែង​កើតហេតុ ​មន្ទីរពេទ្យក្នុងខេត្ត​Alexandriaនិង​ខេត្ត​ជិតខាង​​សុទ្ធតែ​បានចូល​រួម​ការងារ​ជួយសង្គ្រោះ​ជា​បន្ទាន់​។​​ ដោយមក​ពី​មាន​មនុស្ស​ជាច្រើនរង​របួស​ធ្ងន់​ ​បាន​ជា​ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើនឡើង​ថែមទៀត​៕

 

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ