លោកត្រាំថ្លែង​ថា​មិន​ច្រានចោល​លទ្ធភាព​ដែល​ប្រើ​កម្លាំង​អាវុធទៅលើ​​ប្រទេស​វេណេស៊ុយអេឡានោះ​ទេ​
2017-08-12 15:09:22  cri  Web Editor:Wang

    ថ្ងៃទី​១១​ខែ​សីហា​ ​លោកត្រាំប្រធានាធិបតីអាមេរិក​បាន​ថ្លែង​ថា​មិន​ច្រានចោល​លទ្ធភាពប្រើ​កម្លាំង​អាវុធ​ទៅលើ​​ប្រទេស​វេណេស៊ុយអេឡានោះ​ទេ​។

      នាថ្ងៃដដែលនោះ​ លោក​ត្រាំ​បាន​បដិសេធធ្វើ​ការ​​បកសា្រយអំពីបញ្ហា​ថថា​តើ​ការ​ចាត់​ប្រតិបត្តិការយោធា​ចំពោះ​ប្រទេស​វេណេស៊ុយអេឡាដែល​អាច​នឹង​កើត​ឡើង​នោះ​គឺ​ដឹកនាំ​ដោយ​កងទ័ព​អាមេរិក​ឬ​យ៉ាង​ណា​នោះ​​។ 

      សូមបញ្ជាក់​ថា​ ​បន្ទាប់ពី​លោកត្រាំ​បាន​ថ្លែង​ដូច្នេះ​ ​អ្នកនាំពាក្យ​នៃក្រសួង​ការពារជាតិ​អាមេរិក​បានថ្លែង​ទៅកាន់​ប្រព័ន្ធ​សារព័ត៌មានថា​ ​ក្រសួង​ការពារ​ជាតិ​អាមេរិកមិន​បាន​ទទួល​បទ​បញ្ជាណាមួយ​ស្តីពីការ​ចាត់​ប្រតិបត្តិការយោធា​ចំពោះ​វេណេស៊ុយអេឡានោះឡើយ​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ