រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​អំពាវនាវ​ឲ្យ​អាមេរិក​និង​កូរ៉េខាងជើង​ជា​ដើម​ចៀសវាង​ការ​ប៉ះទង្គិច​ ហើយ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទើប​ជា​ការ​​ឈ្លាសវៃ
2017-08-12 15:58:25  cri  Web Editor:Liu

    ថ្ងៃទី១១ ខែសីហា ​ថ្លែង​នៅ​ក្នុង​សុន្ទរកថា ​លោក​Lavrov​រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​អាមេរិក​និង​កូរ៉េខាងជើង​ចៀសវាង​ការ​ប៉ះទង្គិច​ ហើយ​គួរ​តែ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទើប​ជា​ការ​ឈ្លាសវៃ។

លោក​បាន​មាន​ប្រសាសន៍ថា​ ​នាពេលកន្លងទៅនេះ ​សង្គ្រាម​ពាក្យ​សម្តី​រវាង​កូរ៉េខាងជើង​និង​អាមេរិក​បាន​វិវឌ្ឍ​លើស​ពី​​កម្រិត​ចាំបាច់​ ​ដោយ​ការ​ប្រើ​ពាក្យ​សម្តី​មាន​ភាព​កាន់តែ​ខ្លាំង​ក្លា​ឡើង​ៗ ​នេះ​នាំ​ឲ្យ​ប្រទេស​ដទៃ​ទៀត​ព្រួយបារម្ភ​ថា ​អាមេរិក​និង​កូរ៉េខាងជើង​មាន​ហានិភ័យ​​ខ្ពស់​ដែល​អាច​នឹង​កើតមាន​ការ​ប៉ះទង្គិច។ភាគី​រុស្ស៊ី​មិន​ធ្វើ​ការ​ទស្សន៍ទាយ​ថា ​កើត​នៅ​ពេល​អនាគត​ឧបទ្វីប​កូរ៉េខាង​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ ​តែ​សង្ឃឹម​អាមេរិក​និង​កូរ៉េខាងជើង​អាច​មាន​វិធារណញ្ញណឡើងវិញ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ