ភាគីចិន​បង្ហាញ​អាកប្បកិរិយា​ស្តីពី​សង្គ្រាម​សម្តី​រវាង​កូរ៉េខាងជើង​និង​អាមេរិក​ថា ​ ​គ្រប់​ភាគី​នានា​មិន​ត្រូវ​ដាក់​វេនគ្នា​បង្អួត​សាច់​ដុំនោះទេ​
2017-08-12 15:57:53  cri  Web Editor:Liu

    នាពេលកន្លង​ទៅ​នេះ បន្ទាប់​ពី​ភាគី​កងទ័ពកូរ៉េខាង​ជើង​អះអាងថា​ ​នឹង​សម្រេច​ផែនការ​វាយប្រហារ​ទៅ​លើ​លំហសមុទ្រ​នៃ​កោះ​Guahan​នៅ​ពាក់កណ្តាល​ខែសីហា​នេះ ​ភាគី​អាមេរិក​បាន​ព្រលយ​ពាក្យ​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​កូរ៉េខាង​ជើង​ចាត់​ប្រតិបត្តិការ​ឬ​ធ្វើ​ការ​វាយប្រហារ​​ទៅ​លើ​អាមេរិក​និង​​សម្ព័ន្ធ​មិត្ត​ នោះ​កូរ៉េខាង​ជើង​នឹង​ប្រឈមមុខ​នឹង​ការ​តប​ត​វិញ​ដែល​នឹក​ស្មាន​មិន​ដល់​។​ទាក់ទិន​នឹង​សង្គ្រាម​សម្តី​រវាង​កូរ៉េខាងជើង​និង​អាមេរិក​ដែល​កាន់តែ​ខ្លាំង​ក្លា​ឡើង ​លោក​GengShuang​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​នៅ​ថ្ងៃទី១១ ខែសីហា ​នេះ​ថា​ ​សង្ឃឹម​គ្រប់​ភាគី​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើ​ពាក្យ​សម្តី​និ​ងការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដោយ​មិន​ត្រូវ​ដាក់​វេន​គ្នា​បង្អូត​សាច់​ដុំ​នោះ​ទេ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ