ក្រសួង​ការ​បរទេស​ចិន​បង្ហាញ​ថា ​ការ​សន្ទនា​ស្តីពី​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​វគ្គ​ដំបូង​រវាង​ចិន​និង​អាមេរិក​គឺ​ជា​មូលដ្ឋាន​រឹងមាំ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​អាមេរិក​នា​ពេល​អនាគត
2017-07-21 15:26:16  cri  Web Editor:Ma
    ថ្ងៃ​ទី​២០​ខែ​កក្កដា ​លោក ​LuKang​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា ការ​សន្ទនា​ស្តីពី​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​វគ្គ​ដំបូង​រវាង​ចិន​និង​អាមេរិក​ដែល​ទើប​បាន​ធ្វើ​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ជា​ការ​សន្ទនា​មួយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ប្រតិបត្តិ​ជាក់​ស្តែង​និង​មាន​លក្ខណៈ​កសាង ​មតិ​ឯកភាព​ដែល​ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​និង​សមិទ្ធិ​ផល​ដែល​ទទួល​បាន​ពី​ការ​សន្ទនា​នឹង​ក្លាយ​ជា​មូលដ្ឋាន​រឹងមាំ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​អាមេរិក​នា​ពេល​អនាគត។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ