មជ្ឈមណ្ឌល​ការ​ដឹក​ជញ្ជូន​តាម​នាវាចរណ៍​អន្តរជាតិ​ធំ​ទាំង​១០​ក្នុង​ឆ្នាំ​២០១៧​ត្រូវ​បាន​ប្រកាស​នៅ​ទី​ក្រុង​សៀងហៃ
2017-07-20 15:32:45  cri  Web Editor:Ma
     ថ្ងៃ​ទី​១៩​ខែ​កក្កដា ​របាយការណ៍​សន្ទស្សន៍​អំពី​ការ​អភិវឌ្ឍន៍​នៃ​មជ្ឈមណ្ឌល​ការ​ដឹក​ជញ្ជូន​តាម​នាវាចរណ៍​អន្តរជាតិ​ស៊ីនហ្វា​និង​សមុទ្រ​បាល់ទិក​ឆ្នាំ​២០១៧​ដែល​រៀបរៀង​ឡើង​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​សេដ្ឋកិច្ច​ប្រទេស​ចិន​នៃ​ទី​ភ្នាក់ងារ​ព័ត៌មាន​ស៊ីនហ្វា​ មជ្ឈមណ្ឌល​ព័ត៌មាន​ហិរញ្ញវត្ថុ​ប្រទេស​ចិន​និង​ទី​ផ្សារ​លក់​ដូរ​ប័ណ្ណ​ហ៊ុន​សមុទ្រ​បាល់ទិក​បាន​ប្រកាស​នៅ​ទី​ក្រុង​សៀងហៃ​ប្រទេស​ចិន។​របាយការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​សិង្ហបុរី​ ឡុងដ៍​និង​ហុងកុង​ឋិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៣​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​តាម​នាវាចរណ៍អន្តរជាតិ​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ