ភាគីចិន​ថ្លែងថា រីករាយណាស់​ដែលបាន​ឃើញ​ធនាគារ​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ទទួលបាន​ការវាយតម្លៃ​កម្រិតឥណទាន​ខ្ពស់បំផុត
2017-07-19 15:24:37  cri  Web Editor:Xu
    សំដៅចំពោះ​ការដែល​ធនាគារ​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ទទួលបាន​ការវាយតម្លៃ​កម្រិតឥណទាន​ខ្ពស់បំផុត​ម្តងទៀត​ពី​អង្គការ​វាយតម្លៃ​អន្តរជាតិ​ក្នុងចំណោម​អង្គការ​វាយតម្លៃ​អន្តរជាតិ​ធំ​ទាំង ៣ លោក​Lukang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​នាថ្ងៃទី ១៨ ខែកក្កដា​ថា រីករាយណាស់​ដែលបាន​ឃើញលទ្ធផល​នេះ ហើយ​ជឿជាក់ថា​ការវាយតម្លៃ​នេះ​នឹង​មានផលប្រយោជន៍​ដល់ធនាគារ​វិនិយោគ​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដើរតួនាទី​របស់ខ្លួន​កាន់តែល្អប្រសើរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ