កិច្ចចរចា​ស្តីពី​ការដកខ្លួន​ចេញ​ពី​សហភាពអឺរ៉ុប​របស់​ប្រទេស​អង់គ្លេស​ឈានចូល​វគ្គទីពីរ​
2017-07-18 10:55:48  cri  Web Editor:Sun
    ព្រឹក​ថ្ងៃទី១៧​ខែកក្កដា​តាម​ម៉ោង​តំបន់ ​ការចរចា​វគ្គទីពីរ​ស្តីពី​ការដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​រវាង​ប្រទេស​អង់គ្លេស​និង​សហភាពអឺរ៉ុប​បាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​ទូទៅ​នៃ​គណៈកម្មាធិការ​សហភាពអឺរ៉ុប​ព្រុចសែល​ ។ ​កិច្ចចរចា​រវាង​ភាគី​ទាំងពីរ​នឹង​ពិគ្រោះ​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ ដូចជា​ថវិកា​ដែល​ត្រូវ​បង់​បន្ទាប់ពី​ការដកខ្ឡួន​ចេញពី​សហភាពអឺរ៉ុប ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ និង​ការគ្រប់គ្រង​នៅ​ព្រំដែន​អៀរឡង់​ខាងជើង​ជាដើម​ក្នុង​អំឡុងពេល​៤ថ្ងៃ​ខាងមុខនេះ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ