រដ្ឋមន្រ្តី​ការបរទេស​បារាំង​អញ្ជើញ​ទៅដល់​ប្រទេសអារ៉ាប៊ីសេអ៊ូឌិត​ដើម្បី​ធ្វើ​ការ​​សម្រប​សម្រួល​ចំពោះ​​វិបត្តិ​ផ្តាច់​ចំណងការទូត​រវាង​ប្រទេស​ទាំង​បួន​ជា​មួយ​និង​ប្រទេស​កាតារ
2017-07-16 16:30:44  cri  Web Editor:Zhai

     ថ្ងៃទី១៥ ខែ​កក្កដា​ លោក​Jean-Yves le Drian រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ជីតា​ ជាទីក្រុង​​តាម​ឆ្នេរសមុទ្រ​ភាគ​និរតី​​ប្រទស​អារ៉ាប៊ីសេអ៊ូឌិត​ ដើម្បី​ធ្វើការ​សម្រប​សម្រួលចំពោះ​​វិបត្តិ​ផ្តាច់​ចំណង​ការទូត​រវាង​ប្រទេសទាំង​បួនដូចជា​ប្រទេស​​អារ៉ាប៊ីសេអ៊ូឌិត​ជា​ដើម​ជា​មួយ​នឹង​ប្រទេស​កាតារ​ ។ ក្នុង​សន្និសីទ​កាសែត​រួម​ដែល​​ធ្វើ​ក្រោម​សហអធិបតី​​ភាព​របស់​លោក​និង​លោក​រដ្ឋមន្រ្តីការ​បរទេសនៃ​​ប្រទេស​អារ៉ាប៊ីសេអ៊ូឌិត ​លោក​ le Drian​​បាន​ថ្លែង​ថា លោក​មាន​ក្តី​ព្រួយបារម្ភ​ចំពោះ​​វិបត្តិ​ផ្តាច់​ចំណង​ការទូត​ជា​មួយ​នឹង​កាតារ​មាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត សង្ឃឹមថា ការ​ដាក់​ទណ្ឌកម្ម​លើ​កាតារ​កុំ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ប្រជាជន​ឥត​ទោសពៃ​​នោះ​ទេ ។ លោក​ le Drian​​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​បួន​ដូចជា​ប្រទេស​​អារ៉ាប៊ីសេអ៊ូឌិតជាដើម​និង​​កាតាររៀបចំ​ធ្វើ​​កិច្ចសន្ទនានិង​ការ​ចរចា​ សំដៅ​ដោះស្រាយ​វិបត្តិ​នេះ​​ក្នុង​ពេលដ៏​ខ្លី​ខាង​មុខ​នេះ​​  ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ