វិស្វកម្ម​ផ្លូវ​រូង​ក្រោម​ដីVarignyនៃ​ផ្លូវ​ដែក​ល្បឿន​លឿន​ពី​ហ្សាកាតា​ដល់​បាងឌុង​ចាប់​សាងសង់​ជា​ផ្លូវ​ការ
2017-07-16 15:12:55  cri  Web Editor:Zheng

      ពិធីបើក​ការដ្ឋាន​នៃវិស្វកម្ម​ផ្លូវ​រូង​ក្រោម​ដីVarignyនៃ​ផ្លូវ​ដែក​ល្បឿន​លឿន​ពី​ហ្សាកាតា​ដល់​បាងឌុង​នៃ​ប្រទេស​ឥណ្ឌូនេស៊ីដែល​សាងសង់​ដោយ​ក្រុម​ហ៊ុន​មាន​កម្រិត​ភាគ​ហ៊ុន​ផ្លូវ​ដែក​ប្រទេស​ចិន​បាន​ប្រារព្ធ​ធ្វើ​នៅ​តំបន់Varignyនៃ​ខេត្ត​ហ្សាវ៉ា​ខាង​លិច​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា លោក​ស្រីRini Soemarnoរដ្ឋមន្រ្តី​ក្រសួង​សហគ្រាស​កម្មសិទ្ធិ​រដ្ឋ​ឥណ្ឌូនេស៊ី​បាន​អញ្ជើញ​ចូល​រួម​ពិធី។

      ក្នុង​ពិធី​បើក​ការដ្ឋាន លោក​ស្រីRini Soemarnoបាន​ថ្លែង​អំណរគុណចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហគ្រាសចិនដែល​ម៉ៅវិស្វកម្ម​ក្នុង​កិច្ច​កសាង​ផ្លូវ​ដែក​ល្បឿន​លឿន​ពី​ហ្សាកាតា​ដល់​បាងឌុង ព្រម​ទាំង​សំដែង​ការ​កោត​សរសើរ​ចំពោះកម្រិត​ឯកទេសនៃ​ក្បួន​វិស្វកម្ម​ចិន​។លោក​ស្រី​បាន​ថ្លែង​ថា ក្រសួង​សហគ្រាស​កម្មសិទ្ធិរដ្ឋ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នឹង​ខំ​ប្រឹង​ពេញ​ទំហឹង​ក្នុង​ការ​គាំទ្រ​និង​គួបផ្សំ​នឹង​ការ​កសាង​វិស្វកម្ម ផ្តល់​ភាព​ងាយ​ស្រួល​គ្រប់​បែប​យ៉ាង​ដល់​ការ​ជំរុញ​ដំណើរ​វិវឌ្ឍ​នៃ​វិស្វកម្ម សំដៅ​ធានា​ជាក់លាក់​ឲ្យ​វិស្វកម្ម​នេះ​អាច​សម្រេច​បាន​ក្នុង​ពេល​វេលា​ដែល​កំណត់​ជា​មុន៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ