អ៊ីស្រាអែល​នឹង​បើក​ទ្វារ​​វិហារអ៊ីស្លាម​AlAqsa​ជា​ថ្មី​ឡើងវិញ​
2017-07-16 15:17:21  cri  Web Editor:Liu

    ថ្ងៃទី១៥ ខែកក្កដា​ ​អ៊ីស្រាអែល​ប្រកាថា​ ​នឹង​បើក​ទ្វារ​ឡើងវិញ​នូវ​វិហារ​អ៊ីស្លាម​និង​ភ្នំ​ព្រះវិហារ​នៅ​តំបន់​ក្រុង​ចាស់​ហ្សេរុយហ្សាឡឹម​ចាស់​ជា​សន្សឹមៗ។​បន្ទាប់ពី​បើកទ្វារ​ឡើងវិញ ​ភាគី​អ៊ីស្រាលអែល​នឹង​ចាត់​វិធានការ​ការពារ​សុវត្ថិភាព​កាន់តែ​តឹងរឹង​នៅ​វិហារ​អ៊ីស្លាម​AlAqsa​.

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ច្បាប់​ ការិយាល័យ​​របស់​លោក​Netanyahu​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​អះអាងថា​ ​នឹង​បើកទ្វារ​ឡើងវិញ​នូវ​វិហារ​អ៊ីស្លាម​និង​ភ្នំ​ព្រះវិហារ​ជា​សន្សឹមៗ​ពី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា​នេះ ​ទៅ​ច្រកចូល​ទៅភ្នំ​ព្រះវិហារ​នឹង​បន្ថែម​ដំឡើង​ឧបករណ៍​ត្រួតពិនិត្យ​លោហធាតុលោហៈ នៅ​ក្នុង​វិហារអ៊ីស្លាម​និង​ភ្នំ​ព្រះវិហារ​នឹង​បន្ថែម​ដំឡើង​ការ​មេរ៉ា​ឃ្លាំ​មើល។

ព្រឹក​ថ្ងៃទី១៤ ខែកក្កដា​ ​រឿង​បាញ់​ប្រហារ​កើត​នៅ​ក្រុង​ចាស់​ហ្សេរុយហ្សាឡឹម​ចាស់ ​ខ្មាន់​កាំភ្លើង​៣នាក់​បាន​បាញ់​ប្រហារ​ទៅ​កាន់​ប៉ូលីស​អ៊ីស្រាអែល​៣នាក់​ក្នុង​តំបន់​ក្រៅ​ភ្នំ​ព្រះ​វិហារ​នៃ​នៅ​ក្រុង​ហ្សេរុយហ្សាឡឹម​ចាស់​ ក្នុង​នោះ​ប៉ូលីស​២នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ បន្ទាប់មក ​ខ្មាន់​កាំភ្លើង​ត្រូវ​ប៉ូលីស​​បាញ់​សម្លាប់៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ