អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ថ្កោលទោស​ចំពោះ​ហេតុការណ៍​បាញ់​ប្រហារ​​នៅ​ក្រុង​​ហ្សេរុយហ្សាឡឹមចាស់​
2017-07-15 14:56:40  cri  Web Editor:Wang

   ថ្ងៃទី​១៤​ខែ​កក្កដា​ ​លោក​Guterresអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តី​​ថ្លែងការណ៍តាមរយៈអ្នកនាំពាក្យរបស់​លោក​ ​ដើម្បី​​ថ្កោល​ទោស​​ចំពោះ​ហេតុការណ៍​បាញ់​ប្រហារ​​នៅ​ក្រុង​ហ្សេរុយហ្សាឡឹមចាស់​​។

      សេចក្តីថ្លែងការណ៍ឲ្យដឹង​ថា​ ​​ហេតុការណ៍​បាញ់ប្រហារ​នៅ​ក្រុង​ហ្សេរុយហ្សាឡឹមចាស់​​បាន​បណ្តាលឲ្យ​ប៉ូលិស​អ៊ីស្រាអែល​ពីរនាក់ស្លាប់​ ​និង​ម្នាក់ទៀត​រងរបួស​។​​ ហេតុការណ៍​នេះ​អាច​នឹង​បណ្តាល​កើត​ឲ្យ​មាន​អំពើ​ហិង្សាកាន់តែច្រើន​ ​ដូច្នេះ​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​គួរតែបង្កើន​ភាព​ប្រុង​ប្រយ័ត្ន​​ ​ដើម្បី​ចៀសវាង​កុំឲ្យ​ស្ថានការណ៍​កាន់តែ​មានភាព​អាប់អួរ​៕

     

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ