លោក​វ៉ាងអ៊ី​រដ្ឋមន្រ្តី​ការបរទេសចិន​ជួប​ពិភាក្សាការងារជាមួយ​លោក​ឡែខាក​ប្រធាន​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​លើក​ទី​៧២​
2017-07-15 14:53:08  cri  Web Editor:Wang

 ថ្ងៃទី​១៤​ខែ​កក្កដា​ ​លោក​វ៉ាងអ៊ី​រដ្ឋមន្រ្តី​ការបរទេសចិនបាន​​ជួប​ពិភាក្សាការងារជាមួយ​លោក​ឡែខាក​ប្រធាន​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​លើក​ទី​៧២​ដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេសចិន​។

​     លោកវ៉ាងអ៊ីថ្លែងថា​ ​ប្រទេសចិនគាំទ្រយ៉ាង​មុតមាំចំពោះ​វិធីសាស្រ្ត​ពហុភាគីនិយម​​ ​ហើយ​ក៏គាំទ្រ​យ៉ាង​មុតមាំចំពោះ​តួនាទី​ជាស្នូលរបស់​អង្គការសហប្រជាជាតិសម្រាប់​កិច្ចការ​អន្តរជាតិផងដែរ​។ ​សង្ឃឹមថា​​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​លើក​ទី​៧២អាច​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​ធសំខាន់ៗ​ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិភាព​និង​វឌ្ឍនភាព​ពិភពលោក​ ​សំដៅ​ជំរុញឲ្យមាន​ការ​ដោះស្រាយ​ជម្លោះ​អន្តរជាតិតាមរយៈ​នយោបាយ​ ​ពន្លឿនការ​អនុវត្ត​ជាក់ស្តែង​នូវ​របៀបវារៈ​ស្តីពីការ​អភិវឌ្ឍ​ជា​និរន្តរភាព​ឆ្នាំ​២០៣០​ ​ជំរុញ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​​ក្រុងប៉ារី​ ក៏ដូច​ជា​ខិតខំ​​លើកកម្ពស់​ប្រសិទ្ធភាពការងារ​របស់​អង្គការ​សហប្រជាជាតិ​​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ