អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ឆ្លើយ​នឹង​សំណួរ​របស់អ្នក​សារ​ព័ត៌មាន​អំពី​ករណី​ដែល​ពលរដ្ឋ​ចិន​២​នាក់​ជួប​គ្រោះ​អកុសល​ដោយ​ត្រូវ​ធ្វើ​ឃាត​នៅ​ប្រទេស​ជប៉ុន
2017-07-15 14:54:41  cri  Web Editor:Zheng

   ថ្ងៃ​ទី​១៤​ខែ​កក្កដា ពេល​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​អំពី​ករណី​ដែល​ពលរដ្ឋ​ចិន​២​នាក់​បាន​ជួប​នឹង​គ្រោះ​អកុសល​ដោយ​ត្រូវ​ធ្វើ​ឃាត​នៅ​ប្រទេស​ជប៉ុន លោក​GengShuangអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា រដ្ឋាភិបាល​សូម​សម្តែង​មរណ​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ចំពោះ​ពល​រដ្ឋ​ចិន​២​នាក់​ដែល​បាន​រង​គ្រោះ​ស្លាប់​បាត់​បង់​ជីវិត​នៅ​ប្រទេស​ជប៉ុន និង​សូម​សម្តែង​ការ​សួរ​សុខទុក្ខ​យ៉ាង​ស្មោះ​ចំពោះ​ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ ហើយ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ដ៏ឃោរឃៅព្រៃផ្សៃ​របស់​ឃាតករ​ដៃ​ដល់។​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​បាន​ទាម​ទារ​ឲ្យ​ប្រទេស​ជប៉ុន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ក្នុង​ការ​បំបែក​សំណុំរឿង​នេះ ដើម្បី​ចាប់ឃាតករ​មកផ្តន្ទាទោសតាម​ច្បាប់ រក​យុត្តិធម៌​ជូន​អ្នក​រង​គ្រោះ​ព្រម​និង​ក្រុម​គ្រួសារ។​ស្ថានទូត​ចិន​នឹង​តាម​ដាន​យ៉ាង​ដិត​ដល់ចំពោះ​ដំណើរ​វិវឌ្ឍ​នៃ​សំណុំ​រឿង​នេះ និង​សកម្ម​ជួយ​និង​សហការ​ជា​មួយ​ក្រុម​គ្រួសា​រ​ជន​រង​គ្រោះ​សម្រាប់​ទៅ​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នៅ​ប្រទេស​ជប៉ុន៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ