​ព័ត៌មាន​ចិន​និង​អាស៊ាន៖
2017-07-14 16:10:45  cri  Web Editor:Guo

- ក្រសួង​ការ​បរទេស​ចិន​អះអាង​ថា ប្រទេស​ចិន​រីករាយ​បន្ត​ធ្វើ​ការ​សន្ទនា​និង​ពិគ្រោះ​ពិភាក្សា​ជា​មួយ​ប្រទេស​ហ្វីលីពីន​តទៅ​ទៀត ដើម្បី​ដោះ​ស្រាយ​ដោយ​សមរម្យ​នូវ​បញ្ហា​ពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង ។

- រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ម៉ាឡេស៊ី​ថ្លែង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ប្រាកដ​ជា​និង​ទាម​ទារ​រក​យុតិ្តធម៌​ជូន​ក្រុម​គ្រួសារ​នៃ​អ្នក​រង​គ្រោះ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ MH17 ជា​មិន​ខាន ។

- សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៧​នៃ​វេទិកា​ពិភពលោក​ស្តីពី​ទស្សនវិស័យ​ប្រទេស​ចិន​បាន​សម្ពាធ​បើក​នៅ​ប្រទេស​សិង្ហបុរី ។

- តំណាង​ស្ថានទូត​ចិន​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី​បាន​ជួប​សំណេះ​សំណាល់​ជា​មួយ​សិក្ខាកាម​ឥណ្ឌូនេស៊ី​ដែល​បាន​ទៅ​ចូលរួម​សិក្ខាសាលា​ស្តីពី​ "ការ​រួម​បញ្ចូល​គ្នា​រវាង​វប្បធម៌​និង​ពាណិជ្ជកម្ម​"​នៅ​ប្រទេស​ចិន ។

- ធនាគារ​ពិភពលោក​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​ឡាវ​ក្នុង​ការ​បង្ការ​គ្រោះ​មហន្តរាយ​ធម្មជាតិ​និង​គ្រប់គ្រង​ធនធាន​ទឹក ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ