សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៧​នៃ​វេទិកា​ពិភពលោក​ស្តីពី​ទស្សនវិស័យ​​ប្រទេស​ចិន​បាន​សម្ពាធ​បើក​
2017-07-14 16:06:41  cri  Web Editor:Guo

      ថ្ងៃទី ១៣ ខែ​កក្កដា សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៧​នៃ​វេទិកា​ពិភពលោក​ស្តីពី​ទស្សនវិស័យ​​ប្រទេស​ចិន​បាន​សម្ពាធ​បើក​នៅ​ប្រទេស​សិង្ហបុរី ។

      ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក លោក Teo CheeHean ឧបនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហបុរី​បាន​​ឲ្យ​ដឹង​ថា គំនិត​ផ្តួច​ផ្តើម​"​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​" គឺ​ជា​ទស្សនទាន​ដ៏​មហិមា​មួយ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​ចិន​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់ និង​ចូល​រួម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​ឲ្យ​បាន​កាន់​តែ​គ្រប់​ជ្រុង​ជ្រោយ ។ ព្រម​ជា​មួយ​គ្នា​នេះ ប្រទេស​ចិន​ក៏​បាន​ដើរ​តួនាទី​កាន់​តែ​សំខាន់​លើ​ផ្ទៃ​អន្តរជាតិ​ផង​ដែរ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ចិន​បាន​សកម្ម​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​កិច្ច​សហប្រតិបតិ្តការ​លើ​ពិភពលោក​ទាំង​មូល ក៏​ដូច​ជា​បន្ត​ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​​ដូច​ជា​ការ​ជំរុញ​ពាណិជ្ជកម្ម​សេរី ការ​គាំពារ​ការ​អភិវឌ្ឍ​ទីផ្សារ​និង​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ​ជា​ដើម ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ