លោក  Macron ប្រធានាធិបតីបារាំងនិងលោក Trump ​ប្រធានាធិបតីអាមេរិក​ទទួលស្គាល់ថា​ ភាគីទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហាបម្រែបម្រូលអាកាស​ធាតុ
2017-07-14 16:21:09  cri  Web Editor:Wang

 ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៧ លោក  Macron ប្រធានាធិបតីបារាំងនិងលោក Trump ​ប្រធានាធិបតីអាមេរិកបានបើកធ្វើកិច្ចជំនួបនៅក្រុងប៉ារីស ។ ភាគីទាំងពីរបានទទួលស្គាល់ថា មានការខ្វែង​គំនិតគ្នាលើបញ្ហាបម្រែបម្រូលអាកាស​ធាតុ ប៉ុន្តែមិនបានយកបញ្ហានេះ​ឲ្យក្លាយទៅជាឧបសគ្គ​ក្នុងទំនាក់ទំនងរវាងប្រទេស​បារាំងនិងសហរដ្ឋអមេរិក​នោះឡើយ ។ 

        នៅថ្ងៃដដែល បន្ទាប់ពីកិច្ចជំនួបនេះ លោក  Macron ប្រធានាធិបតីបារាំងនិងលោក Trump​ ​ប្រធានាធិបតីអាមេរិកបានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ។ ពេល​ថ្លែង​ពី​កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រូលអាកាស​ធាតុ លោក Macron បាននិយាយថា ភាគីទាំងពីរមានការខ្វែង​គំនិតគ្នាលើបញ្ហាបម្រែបម្រូលអាកាស​ធាតុ ។ លោក  Macron គោរពការសម្រេចចិត្តរបស់លោក Trump ប៉ុន្តែលោកនៅតែរក្សាគោល​ជំហរអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសដដែល ។ 
ទាក់ទង​ជាមួយ​យើង​ខ្ញុំ