ក្រសួងការបរទេស​ចិន​៖ ប្រទេសចិន​រីករាយក្នុងការ​​បន្ត​ធ្វើ​កិច្ច​សន្ទនានិង​ពិគ្រោះ​ពិភាក្សា​​ជាមួយ​ហ្វីលីពីន​ដើម្បីដោះស្រាយដោយ​សមរម្យ​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង​
2017-07-14 15:33:41  cri  Web Editor:Wang

  ថ្ងៃទី​១៣​ខែ​កក្កដា​ ​ពេល​ឆ្លើយ​សំណួរ​របស់​អ្នកសារ​ព័ត៌មាន​អំពីរឿង​ដែល​​ក្រសួង​ការ​បរទេស​ហ្វីលីពីនបាន​​ចេញ​សេចក្តីថ្លែងការណ៍ពាក់ព័ន្ធ​បញ្ហា​សមុទ្រចិនខាងត្បូង​នា​ពេល​​កន្លងទៅ​ ​លោក​Geng Shuang​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បានថ្លែង​ ប្រទេស​ចិន​រីករាយ​ក្នុងការ​បន្ត​ធ្វើ​កិច្ច​សន្ទនានិងពីគ្រោះ​ពិភាក្សា​​ជាមួយ​ហ្វីលីពីន​ដើម្បី​ដោះស្រាយ​ដោយ​​សមរម្យ​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង​។    

      គួរបញ្ជាក់ថា​ ​នៅ​ថ្ងៃទី​១២​ខែកក្កដា​ ​ក្រសួងការបរទេស​ហ្វីលីពីន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​អំពីខួប​មួយ​ឆ្នាំ​នៃ​​ការប្រកាសសាលក្រម​នៃ​សំណុំរឿង​មជ្ឈត្តកម្ម​សមុទ្រ​ចិនខាងត្បូង​ដាក់ចេញ​គ្រប់​មួយ​​ឆ្នាំ​ ​។ ​មាន​ការ​​អត្ថាធិប្បាយ​​បានចង្អុល​បង្ហាញ​ថា​ ​ខ្លឹមសារ​ពាក់ព័ន្ធនៃ​សេចក្តី​ថ្លែងការណ៍​មួយ​នេះ​បានបង្ហាញ​ពី​មេត្រីភាព​ចំពោះ​ប្រទេសចិន​ ដែល​នឹងមានអំណោយផលដល់​ការអភិវឌ្ឍ​ទំនាក់ទំនងរវាង​ចិននិងហ្វីលីពីនថែមទៀត​ ​ហើយ​ក៏​មាន​អំណោយផល​ដល់​សន្តិភាព​និងស្ថិរភាពក្នុងតំបន់ផងដែរ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ