លោក​ស៊ីជីនភីងប្រធានរដ្ឋ​ចិន​​ជួប​សន្ទនា​ជាមួយ​លោក​អគ្គទេសាភិបាល​កាណាដា
2017-07-14 15:44:42  cri  Web Editor:Li

  ថ្ងៃទី​ ១៣ ខែ​កក្កដា​ លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​បានជួប​សន្ទនាជាមួយ​លោក David ​​​​Johnston​​  អគ្គទេសាភិបាល​កាណាដា​នៅ​សណ្ឋាគារ​រដ្ឋ​ Diaoyutai ក្រុង​ប៉េកាំង ។

  លោក​ស៊ីជីនភីង​បានថ្លែង​ថា​ ប្រទេស​ចិននិង​កាណាដាសុទ្ធតែ​​ជា​ប្រទេស​សំខាន់នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​មាន​ផលប្រយោជន៍​រួមដ៏សំខាន់និង​ប្រកបដោយ​​កិច្ចសហប្រតិបត្តិការយ៉ាង​ទូលំទូលាយ​សម្រាប់​​ការ​សម្រេច​ការអភិវឌ្ឍនៃប្រទេស​រៀងខ្លួន​និង​ការទប់ទល់​នឹង​ការប្រឈមជាសកល​ ។​​

  លោកស៊ីជីងភីង​បានគូស​​បញ្ជាក់​ថា​ ប្រទេស​ចិន​និងកាណាដា​ត្រូវខំ​​ស្វែងរក​​សក្តានុពល​រៀងខ្លួន​  ធ្វើឲ្យ​មានភាព​ស៊ីជម្រៅ​នូវ​ការ​ផ្លាស់ប្តូរ​និងកិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ការអនុវត្ត​ច្បាប់​  វិទ្យាសាស្ត្រ​និង​បច្ចេកទេស ​និង​វប្បធម៌​​មនុស្សជាតិ​ជាដើម សំដៅ​ពង្រីកការបំពេញ​បន្ថែម​គ្នា​ផ្នែក​ឧត្តមភាព​​  ដើម្បីជំរុញ​ការផ្តល់ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​និង​ឈ្នះ​-ឈ្នះ​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ