តំណាង​ស្ថានទូត​ចិន​ប្រចាំ​ឥណ្ឌូនេស៊ី​ជួប​​សំណេះសំណាលជាមួយ​សិក្ខាកាម​​ដែលបាន​វិលត្រឡប់ទៅ​ឥណ្ឌូនេស៊ីវិញ​បន្ទាប់ពីការ​​​​ចូលរួម​​សិក្ខាសាលា​ស្តីពី​ការ​រួម​បញ្ចូល​គ្នា​រវាង​ពាណិជ្ជកម្ម​និង​វប្បធម៌នៅ​ប្រទេស​ចិន
2017-07-14 15:42:13  cri  Web Editor:Li

ថ្ងៃទី ១៣ ខែ​កក្កដា​ ការិយាល័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី​បានរៀបចំ​ការជួប​​សំណេះសំណាល​ជាមួយសិក្ខាកាម​​ឥណ្ឌូនេស៊ី​ដែល​បានធ្វើ​មាតុភូមិ​និវត្តន៍​វិញ​បន្ទាប់ពីការ​​ចូលរួម​សិក្ខាសាលា​អំពីការរួមបញ្ចូល​គ្នា​រវាង​ពាណិជ្ជកម្មនិង​វប្បធម៌​រវាង​ចិននិង​ឥណ្ឌូនេស៊ី​ឆ្នាំ​ ២០១៦ ដែល​ជា​កម្មវិធី​​បណ្តុះបណ្តាលស្តីពី​ការផ្តល់​ជំនួយ​ដល់​បរទេស​​នៃរដ្ឋាភិបាល​ចិន​​ ។ លោក Wangliping ទីប្រឹក្សាពាណិជ្ជកម្ម​​នៃស្ថានទូត​ចិន​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី​បានថ្លែង​ថា​  ការដែល​រដ្ឋាភិបាលចិន​​​បើក​សិក្ខាសាលា​​អំពីការរួមបញ្ចូល​គ្នា​រវាង​ពាណិជ្ជកម្មនិង​វប្បធម៌​រវាង​ចិននិង​ឥណ្ឌូនេស៊ីលើកនេះ​  ជា​វិធានការ​ជាក់ស្តែង​សម្រាប់​ជំរុញ​ការ​ផ្លាស់ប្តូរ​ក្នុង​សង្គម​ស៊ីវិលរវាង​ចិននិង​ឥណ្ឌូនេស៊ី ​ក្នុងន័យ​បង្កើន​ការយល់ដឹងពីគ្នា​​និង​ភាពស្និទ្ធស្នាល​រវាងប្រជាជន​នៃប្រទេស​​ទាំងពីរ ​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ