សហគ្រិន​ចិននិង​ម៉ាឡេស៊ីធ្វើ​ការ​សិក្សា​​អំពី​កាលានុវត្តភាព​ថ្មី​សម្រាប់ការអភិវឌ្ឍ​របស់​សហគ្រាស​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួច​ផ្តើម"​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ "
2017-07-14 15:41:17  cri  Web Editor:Li

   ថ្ងៃទី ១៣ ខែ​កក្កដា​ វេទិកា​ផ្លាស់ប្តូរ​រវាង​សហគ្រិននៃ​​ប្រទេស​អាស៊ីអាគ្នេយ៍និង​ចិន​អំពី​គំនិត​ផ្តួតផ្តើម"​ខ្សែក្រវាត់មួយ​និងផ្លូវមួយ"​ដែលសហការ​​​រៀបចំ​ដោយវិទ្យាស្ថាន​ហិរញ្ញវត្ថុ ​Wudaokouនៃ​​សកលវិទ្យាល័យTsinghuaប្រទេស​ចិន​និង​ធនាគារ​​អន្តរជាតិ​CIMBរបស់​ម៉ាឡេស៊ី​ បាន​បើកធ្វើ​នៅ​រដ្ឋធានី​គូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី​ ។ តំណាង​ចូលរួម​កិច្ចប្រជុំ​បានធ្វើការសិក្សា​​អំពី​​សភាពការណ៍ក្នុងពេល​បច្ចុប្បន្នសម្រាប់​ការ​កសាងនិង​អភិវឌ្ឍគំនិត​ផ្តួចផ្តើម​"ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​"​  និង​បញ្ហាថា​​តើ​សហគ្រាស​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​ចូលរួម​ក្នុង​ការកសាង​គំនិត​ផ្តួច​ផ្តើម​"ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ"ជាដើម ។

​វេទិកា​លើក​នេះ​បាន​ធ្វើ​ក្រោម​ប្រធានបទ​ស្តីពី​កាលានុវត្តភាព​ថ្មី​សម្រាប់ការអភិវឌ្ឍ​របស់​សហគ្រិនចិននិងម៉ាឡេស៊ី​​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួច​ផ្តើម"​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​ " ​ដែល​បាន​ទាក់ទាញ​អ្នកជំនាញការ​ បញ្ញ​វន្ត​​និង​សហគ្រិន​រាប់រយ​នាក់​មកពី​ប្រទេស​ពាក់ព័ន្ធ ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ