ប្រទេស​បារាំង​និង​អាល្លឺម៉ង់​នឹង​រួម​គ្នាដឹក​នាំ​ការ​ស្រាវជ្រាវ​និង​ផលិត​យន្ត​ហោះ​ចម្បាំងជំនាន់​ថ្មី​របស់​អឺរ៉ុប
2017-07-14 14:59:14  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៣​ខែ​កក្កដា ទីស្តីការ​ប្រធានាធិបតីបារាំង​បាន​ប្រកាស​ថា ប្រទេស​បារាំង​និង​អាល្លឺម៉ង់​សម្រេច​ចិត្ត​ថា​នឹង​រួម​គ្នាដឹក​នាំ​ការ​ស្រាវជ្រាវ​និង​ផលិត​យន្ត​ហោះ​ចម្បាំងជំនាន់​ថ្មី​របស់​អឺរ៉ុប ភាគី​ទាំង​ពីរ​រំពឹង​ថា​នឹង​រួម​គ្នា​បញ្ចប់​ការ​គ្រោង​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​អនុវត្ត​គម្រោង​មួយ​នេះ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៨។

      គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ផលិត​រួច យន្ត​ហោះ​ចម្បាំង​ជំនាន់​ថ្មី​នឹង​ផ្តល់​ឲ្យ​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​យក​ទៅ​ប្រើ​ប្រាស់​ជា​មួយ​គ្នា ហើយ​នៅ​ពេល​អនាគត​ភាគី​ទាំង​ពីរ​នឹង​រួម​គ្នា​ធ្វើ​កិច្ច​សម្រប​សម្រួល​ក្នុង​ការ​ជំរុញ​ដល់​ការ​នាំ​ចេញ​របស់​យន្ត​ហោះ​ចម្បាំង​នេះទៀត​ផង៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ