ស្ថាប័ន​សង្កេតការណ៍ប្រព័ន្ធ​សារ​ព័ត៌មាន​អះអាង​ថា​នៅ​ឆមាសទី​១ឆ្នាំ​នេះនៅ​ទូទាំង​ពិភព​លោក​មានអ្នក​យក​ព័ត៌មាន​ចំនួន​៥០​រូប​បាន​ពលីជីវិតក្នុង​ការងារ
2017-07-14 14:58:37  cri  Web Editor:Zheng

 ថ្ងៃ​ទី​១៣​ខែ​កក្កដា ស្ថាប័ន​សង្កេតការណ៍ប្រព័ន្ធ​សារ​ព័ត៌មាន​ដែល​មាន​ទីស្នាក់​ការ​ទូទៅ​នៅ​ក្រុង​ហ្សឺណែវ​បាន​ចេញ​របាយការណ៍​មួយ​ឲ្យ​ដឹង​ថា នៅ​ឆមាសទី​១ឆ្នាំ​នេះ នៅ​ទូទាំង​ពិភព​លោក​មានអ្នក​យក​ព័ត៌មាន​ចំនួន​៥០​រូប​បាន​ពលីជីវិតក្នុង​ការងារ។ក្នុង​ចំណោម​អ្នក​យក​ព័ត៌មាន​ទាំង​៥០រូប​នេះ មាន​លើស​ពី​ពាក់​កណ្តាលបាន​រង​គ្រោះនៅ​ប្រទេស​ចំនួន​៤ ពោល​គឺ​អ្នក​យក​ព័ត៌មាន​ដែល​បាន​រង​គ្រោះ​នៅ​ប្រទេស​ម៉ិចស៊ិកមាន​ចំនួន​៩​រូប ចំណែក​នៅ​អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់​និង​ប៉ាគីស្ថាន​មាន​ចំនួន​៧​រូប ៦​រូប​និង​៥​រូប​ដោយ​ឡែក​ពី​គ្នា៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ